ទីតាំងបែកញើសបញ្ជាក់ពីជំងឺលើសរីរាង្គ
ការចេញញើសច្រើននៅផ្នែកណាមួយនៃសរីរាង្គ អាចជាសញ្ញាកំពុងមានជំងឺ ។ ឧទាហរណ៍ៈ ចូរគិតដល់ជំងឺក្រពះប្រសិនបែកញើសនៅដើមទ្រូង ។
ញើសនៅថ្ងាស ៖ ថ្លើមក្តៅ
ប្រសិនថ្ងាសបែកញើសយ៉ាងច្រើនជាប្រចាំ វេជ្ជសាស្ត្រចិនចាត់ទុកថា នោះគឺដោយសារថ្លើមក្តៅ ។ វេជ្ជបណ្ឌិតទូន្មានគួរទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យអ័រម៉ូន ក្រពេញទីរ៉ូអ៊ីដ ថាតើធម្មតាឬអត់ ព្រោះសភាពបែកញើសថ្ងាសក៏អាចលេចឡើងដោយសារការបញ្ចេញអ័រម៉ូនក្រពេញទី រ៉ូអ៊ីដហួសកម្រិត ។
ដំបូន្មានៈ រក្សាសភាពចិត្តគំនិតនិងដង្ហើមធម្មតា បន្ថយការខឹងសម្បា មិនត្រូវផឹកស្រា, ស្រាបៀរ ។
ញើសនៅច្រមុះ ៖ ជំងឺសួត
ការបែកញើសនៅច្រមុះច្រើនដង បង្ហាញថាសួតរបស់អ្នកធ្វើសកម្មភាពមិនល្អ វាត្រូវការបង្កើនការសម្រួលខ្យល់ ។ ទ្រឹស្តីវេជ្ជសាស្ត្រលោកខាងលិច គឺនោះដោយសារប្រព័ន្ធអង្គបដិបក្ខរបស់អ្នកខ្សោយ ។
ដំបូន្មានៈ អនុវត្តលំហាត់ជើងស្តាំនិងជើងឆ្វេង គួបផ្សំការដកដង្ហើម ដើម្បីរំញោចការសម្រួលខ្យល់របស់សួត ។
ញើសនៅក ៖ អ័រម៉ូនមិនប្រក្រតី
តាមលក្ខណៈពិសេសរចនាសម្ព័ន្ធរបស់សរីរាង្គ ធម្មតា ក ជាផ្នែកមិនសូវបែកញើស។ ប្រសិនករបស់អ្នកតែងតែបែកញើស ប្រាកដណាស់ថានោះជាសញ្ញារបស់ភាពមិនប្រក្រតីនៃអ័រម៉ូន ។
ដំបូន្មានៈ គួរទៅមន្ទីរពេទ្យពិនិត្យអ័រម៉ូន
ញើសនៅដើមទ្រូង ៖ ក្រពះរំលាយអាហារខ្សោយ
ទ្រូងនិងចុងដង្ហើមបែកញើស មានន័យថា ក្រពះធ្វើសកម្មភាពខ្សោយ ។ ពួកវេជ្ជបណ្ឌិតចាត់ទុកថា នៅករណីនេះការចរាចរណ៍ឈាមរបស់សរីរាង្គសឹងតែទាំងអស់គឺយឺត បរិមាណអុកស៊ីហ្សែនដឹកជញ្ជូនមិនស្មើ ។
ដំបូន្មាន ៖ មិនត្រូវខ្វាយខ្វល់ហួស មិនមើលភាពយន្តរំជួលអារម្មណ៍។ ទទួលទានខ្លាញ់ប្រេងនិងចំណីត្រជាក់តិចតួច ។
ញើសនៅក្លៀក ៖ របបទទួលទានពុំទាន់វិទ្យាសាស្ត្រ
របបទទួលទានរបស់អ្នកពុំទាន់វិទ្យាសាស្ត្រ ជាក់ស្តែងដូចជាទទួលទាន ច្រើនពេកខ្ទឹមស, ខ្ទឹមក្រហម, ខ្ទឹមបារាំង និងពពួកអាហារផ្សេងៗ បង្កក្លិនញើស ធ្ងន់និងចេញច្រើននៅក្លៀក ។
ដំបូន្មានៈ អ្នកអាចទៅមន្ទីរពេទ្យដើម្បីព្យាបាលតាមវិធីសាស្ត្រឡាហ្ស៊ែរ សាមញ្ញ តែប្រសិទ្ធភាព ។គួរទទួលទានសាប ។ ទទួលទានផ្លែឈើនិងបន្លែច្រើន ។
ញើសនៅខ្នង ៖ សរីរាង្គទ្រុឌទ្រោម
ដំបូន្មានៈ ធានាដំណេកគ្រប់គ្រាន់ របបទទួលទានសម្បូរជីវជាតិ គួរបំពេញបន្ថែមគ្រឿងសមុទ្រក្នុងរបបអាហារប្រចាំថ្ងៃ ។ គួរអង្គុយសមាធិ១៥ នាទីនៅពេលព្រឹកនិងពេលយប់រាល់ថ្ងៃ ។
ញើសនៅប្រដាប់បន្តពូជ ៖ ក្រលៀនខ្សោយ
វេជ្ជសាស្ត្រចិនចាត់ទុកថា ការចេញញើសនៅប្រដាប់ភេទ បញ្ជាក់ថា ក្រលៀនខ្សោយ ។ ពេលបាក់តេរីនៅប្រដាប់ភេទកើន វានឹងធ្វើឱ្យកើនលទ្ធភាពរលាកឆ្លងនិងធ្វើឱ្យមានក្លិនមិនល្អ។
ដំបូន្មាន ៖ គួរយកចិត្តទុកដាក់របបទទួលទានរាល់ថ្ងៃ មិនត្រូវទទួលទានរបស់ត្រជាក់ ។លាងសម្អាតប្រដាប់ភេទដោយទឹកអំបិលឧណ្ឌៗ ។ទៅមន្ទីរពេទ្យដើម្បីធ្វើវិភាគវេជ្ជសាស្ត្រ ៕
0 comments:
Post a Comment