RSS

តើលុយជាអ្វី?


តើ​លុយ​ជា​អ្វី? លុយ​ជា​ឱ​សុទ្ធ​ដ៏​សក្ដិ​សិទ្ធ, លុយ​ជា​អ្នក​គិត​ស្រាយ​បញ្ហា, លុយ​ជា​អ្នក​ផ្ដល់នូវ​បញ្ញា, លុយ​ជា​អ្នកតា​ឥត​វិញ្ញាណ, លុយ​ជា​ថ្នាំ​ពិស​ដ៏​សាហាវ, លុយ​ជា​ជ​រ័​កាវ​ស្អិត​ជាប់​ប្រាណ, លុយ​ជា​គ្រូធ្មប់​ដ៏​ចំណាន, លុយ​ជា​ក្ដា​ស្ពាន​ឆ្លង​ឧបសគ្គ, លុយ​ជា​កាំបិត​ដ៏​មោះមុត, លុយ​ជា​អាវុធ​ឈាម​ប្រឡាក់, លុយ​ជា​ឧបករណ៍​យក​ធ្វើធ្នាក់, លុយ​ជា​អន្ទាក់​ទាក់​ជីវិត, លុយ​ជា​ទឹកឃ្មុំ​ជាតិ​ផ្អែម​ឆ្ងាញ់, លុយ​ជា​សម្លាញ់​យ៉ាង​ជិតដិត, លុយ​ជាត​ន្ដ្រី​ថ្នាក់ថ្នម​ចិ​ត្ដ, លុយ​ជា​ខ្សែរឹត​របស់​ព្រាន, លុយ​ជាស​ត្រូវ​និង​អ្នកក្រ, លុយ​ជា​មិត្ត​ល្អ​នឹង​អ្នកមាន, លុយ​ជា​សន្ទូច​ស្ទូច​អ្នក​ឃ្លាន, លុយ​ជា​ជើងពាន​ទ្រ​អោយ​ខ្ពស់, លុយ​ជា​មាស​ពេជ្រ​មានតម្លៃ, លុយ​ជា​អ្នក​ច្នៃ​ស្ទួយ​កិ​ត្ដិ​យស, លុយ​ជា​អ្នកធ្វើ​អោយ​ខូច​ឈ្មោះ, លុយ​ជា​ជម្លោះ​អ្នក​លោភលន់ ។

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments: