RSS

គួរហាមចិត្តខ្លះ


អាល់ប៊ុម ៖ ទន្សាយស្នេហ៍ច័ន្ទ

ច្រៀងដោយ ៖ ប៊ុន ចាន់ស៊ីម



I ខុសគ្នាសែនឆ្ងាយ មិនស្តាយទេឬនួនល្អង ឋានៈទ្រព្យផងមកផ្សងស្ម័គ្រស្នេហ៍រៀមរ៉ា ខំបន្ទាបកាយ មកស្នេហ៍បងនាំញាតិដៀលថា ឋានសុខសួគ៌ា រៀមរ៉ាគ្មានជូនស្រីឡើយ ។




II គួរហាមចិត្តខ្លះ ខ្លាចខ្មាស់ដល់ព្រហ្មលិខិត បងមានតែចិត្ត ជីវិតកំដររាងកាយ បានត្រឹមស្រមៃ គ្មានថ្ងៃប្រៀបផ្ទឹមត្រាណត្រើយ អូនដូចច័ន្ទហើយ ហត្ថាឈោងចាប់មិនបាន ។



R បងមាន បេះដូងត្រាច់ពនេចរ ត្រឹមតែស្មោះស អ្វីល្អអាចពឹងបាន ច័ន្ទបន្ទាបកាយ ទន្សាយពិតខ្វល់ក្នុងប្រាណ ឈោងខ្ពស់ហួសស្មាន មិនបានសុខព្រោះបងទេ ។



III ហាមចិត្តរាល់ថ្ងៃ តថ្លៃនឹងព្រហ្មលិខិត ស្នេហ៍ដូចចៅចិត្រ រឿងពិតទុក្ខាឥតល្ហែ សំលេងហ្គីតារ ចរចាទប់ចិត្តមាសមេ បងមិនហ៊ានស្នេហ៍ ព្រោះបេះដូងពនេចរ ។

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments: