៤០រឿង ដែលមនុស្សប្រុសចង់ដឹង តែមិនហ៊ានសួរ
១. មនុស្សស្រីពេលចូលបន្ទប់ទឹក តើរូតសំពត់ ឬក៏សើយយកតែម្តង?
ឆ្លើយ៖ អាស្រ័យតែភាពងាយស្រួល តែភាគច្រើនសើយយក ។
២. ពាក់ស្បែកជើងកែងចោតខ្ពស់ៗ ហេតុអ្វីនៅតែឈរបាន ដើរបាន?
ឆ្លើយ៖ ជាទេពកោសល្យមកពីធម្មជាតិ ។
៣. អា ម៉ាស្ការ៉ា ស្អីគេនោះ តើវាជួយស្រីៗឲ្យស្អាតជាងមុនឬ?
ឆ្លើយ៖ ប្រាកដណាស់ ហើយបើវាវែងអាចរុកភ្នែកប្រុសៗបានកាន់តែល្អ!
៤. ការឡើងទម្ងន់ តើជាសោកនាដកម្មរបស់មនុស្សស្រីឬ?
ឆ្លើយ៖ មិនមែនតែទម្ងន់ទេ គឺរួមទាំង ចង្កេះ ត្រគាក ពោះ កំភួនដៃ កំភួនជើង និងកញ្ចឹងកផង។
៥. ពេលស្រីៗពោះធំ តើដេកផ្អៀង ឬដេកផ្ងារ?
ឆ្លើយ៖ ទាំងពីរយ៉ាង អាស្រ័យលើភាពហត់នឿយ។
៦. នៅព្រៅធ្វើអី?
ឆ្លើយ៖ ព្រោះប្រុសៗដែលរកបានសុទ្ធតែមិនល្អ ឯប្រុសៗល្អៗរកមិនបាន ។
៧. មនុស្សស្រីងាប់ប្រដាប់ មានឬអត់?
ឆ្លើយ៖ មនុស្សស្រីងាប់ប្រដាប់ ព្រោះចម្លើយខ៦នោះឯង!
៨. ហេតុអ្វីស្រីៗចូលចិត្តមានស្បែកជើងរាប់សិបគូធ្វើអី តើវាខុសគ្នាត្រង់ណា?
ឆ្លើយ៖ ចុះហេតុអ្វី ប្រុសៗចូលចិត្តមានប្រពន្ធច្រើននាក់ តើវាខុសគ្នាត្រង់ណា?
៩. ហេតុអ្វីមនុស្សស្រីចូលចិត្តញ៉ាំម្ជូរ?
ឆ្លើយ៖ ចុះហេតុអ្វីមនុស្សប្រុសចូលចិត្តជក់បារី ផឹកស្រា?
១០. នៅពេលស្រីៗជ្រោងសក់ ធ្វើភ្នែកស្រទន់ តើ បានន័យថា នាងបបួលមែនទេ?
ឆ្លើយ៖ ចេះគិតដូច្នេះកើត! អ៊ីចឹងតើ បានជាពេលស្រីៗជេរ ថាស្រីស្រឡាញ់!
១១. កាបូបស្ពាយតម្លៃរាប់សិបដុល្លារ តើវាអស្ចារ្យត្រង់ណាទៅ?
ឆ្លើយ៖ ចុះស្រាថ្លៃៗដែលពួកប្រុសៗនាំគ្នាផឹកនោះ ម៉េចចេះថាឆ្ងាញ់ជាងអាថោក បើផឹកចូលទៅស្រវឹងដូចតែគ្នា!
១២. ខ្លាចក្រេមជាប់មាត់ពេលញ៉ាំអាហារ ចុះហេតុអ្វីលាបធ្វើអី មុនពេលចេញទៅក្រៅ?
ឆ្លើយ៖ គឺដូចតែពួកប្រុសៗអ៊ីចឹង! បើដឹងថា ទៅលេងស្រី គឺក្បត់ចិត្តប្រពន្ធ និងមានភាគរយឆ្លងរោគអេដស៍ខ្ពស់ ចុះហេតុអ្វីនៅតែប្រព្រឹត្ត!
១៣. ស្រីៗដែលចូលចិត្តស្លៀកខ្លីៗ ព្រោះចង់អួតកំភួនជើងរៀវស្រលូនរបស់ខ្លួន ដល់ពួកប្រុសៗ មែនទេ?
ឆ្លើយ៖ ប្រាកដណាស់! តែមិនត្រឹមតែអួតមនុស្សប្រុសទេ មនុស្សស្រីគ្នាឯងក៏ចង់អួតដែរ បើសិនមានកំភួនជើងស្រលូនស្អាតមែន ។
១៤. អាវទ្រនាប់ថ្ពក់មុខ និងថ្ពក់ក្រោយ ខុសគ្នាត្រង់ណា?
ឆ្លើយ៖ ថ្ពក់មុខសម្រាប់មនុស្សប្រុសថ្មោងថ្មី ខ្ចីសេចក្តី ខ្វះបទពិសោធ ឯថ្ពក់ក្រោយសម្រាប់ប្រុស ជើងចាស់ ដៃរហ័ស បទពិសោធខ្ពស់។ ចុះលោកវិញស្ថិតក្នុងកម្រិតមួយណា?
១៥. ពេលមានរដូវ ឈឺចុកចាប់ឬអត់?
ឆ្លើយ៖ ឈឺ តែក៏មិនគ្រប់គ្នា ហើយក៏មិនគ្រប់ពេលដែរ។
១៦. ស្រីៗបោកគក់ខោក្នុងញឹកញាប់ប៉ុណ្ណា?
ឆ្លើយ៖ ញឹកញាប់តាមដែលអាចធ្វើបាន មិនស្លៀកផ្អាប់ដូចពួកលោកទេ ។
១៧. ហេតុអីស្រីៗដើរផ្សារ មិនចេះហត់ មិនចេះធុញទ្រាន់ សោះអ៊ីចឹង?
ឆ្លើយ៖ ចុះពួកប្រុសៗ ពេលជុំគ្នាផឹកស្រា ម៉េចក៏មិនចង់ឈប់ មិនចេះហត់ មិនចេះធុញ និងមិនខ្លាចប្រពន្ធពេលចូលផ្ទះ?
១៨. ពេជ្រស្អាតត្រង់ណា បានជានាំគ្នាចង់ធ្វើម្ចាស់វាម្ល៉េះ?
ឆ្លើយ៖ គឺស្អាតជាងដុំថ្មនោះអី!
១៩. ស្រីៗធ្លាប់ជួយខ្លួនឯងឬអត់?
ឆ្លើយ៖ ពួកលោកសួរ ព្រោះមិនដឹងពិតមែនឬ?
២០. ពេលចូលដេក ស្រីៗស្លៀកខោក្នុងឬអត់?
ឆ្លើយ៖ អាស្រ័យលើម្នាក់ៗ តែភាគច្រើន អត់!
២១. ស្រីៗចូលចិត្តពាក់អាវចំហដើមទ្រូង ព្រោះចង់ឲ្យប្រុសៗមើល មែនទេ?
ឆ្លើយ៖ ប្រហាក់ប្រហែលនឹងចម្លើយលេខ១៣។
២២. ស្រីៗ ធ្លាប់ស្លៀកខោក្នុងត្រឡប់មុខទៅក្រោយ ឬទេ?
ឆ្លើយ៖. ធ្លាប់។
២3. ហេតុអ្វីស្រីៗតែងតែយកក្រដាសTissueទៅតាមពេលដែលចូលបន្ទប់ទឹក?
ឆ្លើយ៖. ដើម្បីជូតព្យញ្ជានៈទីបីនៃភាសាបារាំង។
២៤. ខោរឹបគូទខ្លី ស្លៀកស្រួល ពិតមែនឬ?
ឆ្លើយ៖ គឺវាស្រួលសម្រាប់ភ្នែកប្រុសៗនោះអី!
២៥. ហេតុអីចូលចិត្តឲ្យពួកប្រុសៗប៉ាវជានិច្ច ពេលចេញទៅញ៉ាំអីនៅខាងក្រៅ?
ឆ្លើយ៖ មិនបានតាំងចិត្តទេ ។
២៦. ស្រីៗធ្លាប់មើលរឿងស៊ិចទេ?
ឆ្លើយ៖ ធ្លាប់ ថែមទាំងចូលចិត្តទៀតផង ។
២៧. រវាងចំណីអាហារ និង គ្រឿងសម្អាង តើស្រីៗរើសយកអ្វីមុនគេ?
ឆ្លើយ៖ គ្រឿងសម្អាង។
២៨. ធ្លាប់លួចមើល ចំណុចសំខាន់ របស់ប្រុសៗឬទេ?
ឆ្លើយ៖ បើមិនធ្លាប់ ធ្វើម៉េចដឹងថា ពួកលោកភ្លេចរូតខោ?
២៩. ហេតុអ្វីចាំបាច់បារម្ភម្ល៉េះ ពេលប្រុសៗទៅខាងក្រៅជាមួយមិត្តភក្តិប្រុសៗគ្នាឯង?
ឆ្លើយ៖ ព្រោះមិនបានទៅជាមួយនោះអី! ការពិតចង់ទៅដែរ ។
៣០. ហេតុអ្វីចូលចិត្តចាប់កំហុសថា អ្នកនេះហ្គេយ៍ អ្នកនោះខ្ទើយ?
ឆ្លើយ៖ ព្រោះពួកគេចូលចិត្តហៅពួកយើងថា ស្រីអាស នោះអី!
៣១. ការវះកាត់ពេលសម្រាលកូន តើគ្រូពេទ្យវះត្រង់ណា?
ឆ្លើយ៖ ក្រោមផ្ចិត។
៣២. ស្រីៗដែលអាយុច្រើន នៅមានអារម្មណ៍ផ្លូវភេទឬអត់?
ឆ្លើយ៖ ទៅសួរយាយរបស់លោកទៅ ប្រហែលបានចម្លើយល្អជាងនេះ!
៣៣. ហេតុអ្វីចូលចិត្តប្រចែប្រចណ្ឌដោយគ្មានហេតុផល?
ឆ្លើយ៖ ម៉េចក៏ដឹងថា គ្មានហេតុផល? ការពិតហេតុផលមានរាប់ម៉ឺនពាន់ករណី តែពួកប្រុសៗទៅវិញទេ ដែលមិនព្រមស្តាប់!
៣៤. ហេតុអ្វីចាំបាច់ឲ្យខលទៅរាល់ថ្ងៃ?
ឆ្លើយ៖ ដើម្បីដឹងថា ពួកលោកនៅមានជីវិតរស់នោះអី!
៣៥. ពេលដែលស្រីៗនៅស្ងៀម បានន័យថា ស្រីៗព្រមមែនទេ?
ឆ្លើយ៖ ទាំងព្រម ទាំងអៀន ទាំងរារែក… គឺអាស្រ័យលើស្ថានការណ៍នីមួយៗ តែស្ថិតក្នុងបីយ៉ាងនេះ។
៣៦. ស្រីៗមានមោទនភាពណាស់មែនទេ ដែលមានប្រាក់ខែខ្ពស់ជាងបុរស?
ឆ្លើយ៖ ចុះពួកប្រុសៗ ម៉េចមិនប្រឹងរកឲ្យបានច្រើនជាងមនុស្សស្រី?
៣៧. ស្រីៗចូលចិត្តយំ ព្រោះចង់ទាមទារការចាប់អារម្មណ៍ពីប្រុសៗ មែនទេ?
ឆ្លើយ៖ យំព្រោះកើតទុក្ខ ខូចចិត្ត… ហេតុអ្វីប្រុសល្អៗ ពិបាករកម្ល៉េះ?
៣៨. ហេតុអ្វីស្រីៗចាំបាច់កោររោមភ្នែក?
ឆ្លើយ៖ គឺដូចពួកលោកដែរ ហេតុអ្វីចាំបាច់កោរពុកមាត់?
៣៩. ហេតុអ្វីស្រីៗមិនដែលយល់ពីមនុស្សប្រុសសោះ?
ឆ្លើយ៖ ចុះពួកប្រុសៗ ធ្លាប់យល់ពីមនុស្សស្រីហើយឬនៅ?
៤០. ពេលទិញខោអាវ ហេតុអ្វីស្រីៗចូលចិត្តស្ទាបមើលគ្រប់ខោអាវដែលគេព្យួរ?
ឆ្លើយ៖ បើអាចទៅរួច ខ្ញុំចង់បានខោអាវទាំងអស់ដែលមាននៅក្នុងហាងនោះឯង!

0 comments:
Post a Comment