RSS

ប្រើអ៊ីនធឺណិតប្រឈមនឹងការគ្មានកូន

ប្រើអ៊ីនធឺណិតប្រឈមនឹងការគ្មានកូន


យោង​តាម​របាយការណ៍​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ រលក​សញ្ញា​ WiFi ​ពី​កុំព្យូទ័រ​របស់​អ្នក​ អាច​ប៉ះពាល់​ដល់​មេ​ជីវិត​របស់​អ្នក​បាន។ ​ក្រុម​អ្នក​ស្រាវជ្រាវ​ បាន​យក​ទឹក​កាម​​បុរស​ ២៩​នាក់​ មក​ធ្វើ​ការ​ពិសោធន៍។ ​ទឹក​កាម​របស់​បុរស​ទាំង​ ២៩​នាក់​នោះ ​ត្រូវ​បាន​ដាក់​នៅ​ក្រោម​រលក​សញ្ញា WiFi ​ដែល​ត​ភ្ជាប់​ទៅ​នឹង​កុំព្យូទ័រ។​ បន្ទាប់​ពី​តាម​ដាន​ រយៈពេល ៤​ម៉ោង ​គេ​សង្កេត​ឃើញ​ថា មួយ​ភាគ​បួន​នៃ​មេ​ជីវិត ​​លែង​ធ្វើ​ចលនា ហើយ​ ៩​ភាគ​រយ​ផ្សេង​ទៀត​​បាន​បង្ហាញ​ថា​ រង​​ការ​បំផ្លាញ​ DNA។
នេះ​មិន​មែន​ជា​ការ​សិក្សា​លើក​ដំបូង​​ទេ ​ដែល​មាន​ការ​សិក្សា​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​កុំព្យូទ័រ​នេះ។ ការ​សិក្សា​មួយ​ផ្សេង​ទៀត ​ដោយ​​សាកលវិទ្យាល័យ​ញូវយ៉ក ​បាន​រក​ឃើញ​ថា​ កម្ដៅ​កុំព្យូទ័រ​អាច​កើន​ឡើង​ដល់ ១០៤ Fahrenheit (ប្រហែល ៤០​ អង្សា​សេ) អាច​ធ្វើ​ឲ្យ​កម្ដៅ​នៅ​ក្នុង​​អង្គជាត​បុរស​​កើន​ដល់ជិត​ ៦៦​ Fahrenheit (១៩​អង្សា​សេ)។
បើ​យោង​តាម​ការ​សិក្សា​របស់​ European Fertility ​បាន​បង្ហាញ​ថា ការ​កើន​ឡើង​កម្ដៅ​​​ត្រឹម​ ៣៣ Fahrenheit (០,៥ អង្សារ​សេ)​ ​​ក្នុង​អង្គជាត​អាច​កាត់​បន្ថយ​ចំនួន​មេ​ជីវិត​រហូត​ដល់​ជិត ៤០%។​ ចុះ​ទម្រាំ​ដល់ ១០៤ Fahrenheit (១៨​អង្សា​សេ​) វិញ​​នោះ​តើ​បំផ្លាញ​ប៉ុណ្ណា?។ ដោយ​យោង​តាម​ការ​សិក្សា​នេះ ​គេ​​អាច​ទាញ​ការ​សន្និដ្ឋាន​ថា ​បុរស​ដែល​មាន​ទំនាក់ទំនង​ច្រើន​ នឹង​​ប្រព័ន្ធ​អ៊ីនធឺណិត​អាច​ប្រឈម​​​ការ​អត់​កូន​ច្រើន​ជាង​បុរស​ធម្មតា៕

 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments: