ភាពខុសគ្នារវាងព្រឹទ្ធសភា និងរដ្ឋសភា
ព្រឹទ្ធសភា និងរដ្ឋសភាជាអង្គការមានអំណាចនីតិប្បញ្ញត្តិដូចគ្នា តែរដ្ឋសភា និងព្រឹទ្ធសភាមានអត្តសញ្ញាណ និងសមត្ថកិច្ចខុសគ្នាអាស្រ័យដោយ៖
- សមាជិកព្រឹទ្ធសភា ត្រូវជ្រើសតាំងតាមរយៈការបោះឆ្នោតអសកលដោយក្រុមប្រឹក្សាឃុំ សង្កាត់។
- និងតំណាងរាស្ត្រក្នុងតំណែង តាមភូមិភាគសម្រាប់រយៈពេល ៦ ឆ្នាំ។ រួមជាមួយនោះមាន ២ រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និង ២រូបទៀត ត្រូវជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប។ ដូច្នេះលក្ខណៈពិសេសរបស់ព្រឹទ្ធសភាគឺ ព្រឹទ្ធសភាកើតឡើងដោយការបោះឆ្នោតជ្រើសតាំងផង និងដោយការតែងតាំងផង។
- សមាជិកព្រឹទ្ធសភា៖ ភាគច្រើនជាតំណាងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាម្ចាស់ឆ្នោតនៅក្នុងភូមិភាគ។ ប៉ុន្តែក៏មានតំណាងព្រះមហាក្សត្រ និងតំណាងរដ្ឋសភាផងដែរ។ វត្តមាននៃតំណាងស្ថាប័នជាន់ខ្ពស់ទាំងពីនេះ រួមទាំងភាពតំណាងសមូហភាពដែនដីធ្វើឲ្យស្ថាប័នព្រឹទ្ធសភាមានតួនាទីពិសេស ជាស្ពានតភ្ជាប់អំណាចរបស់រដ្ឋពីថ្នាក់ខ្ពស់ទៅដល់ថ្នាក់មូលដ្ឋាន ជាប់នឹងប្រជារាស្ត្រ។ បេក្ខជនសមាជិកព្រឹទ្ធសភា មានអាយុយ៉ាងតិច ៤០ឆ្នាំ។
គួរកត់សម្គាល់ដូចតទៅ៖
រដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាល (មាត្រាថ្មី(ពីរ) នៃរដ្ឋធម្មនុញ្ញ) និងអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែង (មាត្រា៩៨ថ្មីនៃរដ្ឋធម្មនុញ្ញ)។ រដ្ឋសភាអាចត្រូវបានរំលាយមុនផុតអាណត្តិ បើសិនជារាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល ១២ខែ។ ព្រឹទ្ធសភាមិនអាចត្រូវរំលាយមុនចប់អាណត្តិបានទេ។
- សិទ្ធិវិសោធនកម្មរដ្ឋធម្មនុញ្ញ
មាត្រា១៥១ថ្មី នៃរដ្ឋធម្មនុញ្ញ ផ្ដល់សិទ្ធិផ្ដួចផ្ដើមគំនិតសើរើ ឬផ្ដួចផ្ដើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដល់ប្រធានរដ្ឋសភា (តាមសេចក្ដីស្នើរបស់តំណាងរាស្ត្រមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល)។ ប៉ុន្តែរដ្ឋធម្មនុញ្ញពុំបានផ្ដល់សិទ្ធិផ្ដួចផ្ដើមគំនិតនេះដល់ប្រធានព្រឹទ្ធសភាទេ។
- សិទ្ធិផ្ដួចផ្ដើមគំនិតធ្វើច្បាប់
សមាជិករដ្ឋសភា ឬសមាជិកព្រឹទ្ធសភាមានសិទ្ធិផ្ដួចផ្ដើមគំនិតធ្វើច្បាប់ដូចគ្នា។ សេចក្ដីស្នើច្បាប់ណាដែលផ្ដួចផ្ដើមធ្វើដោយសមាជិកព្រឹទ្ធសភា ត្រូវតែបញ្ជូនទៅរដ្ឋសភាអនុម័តជាលើកដំបូង រួចហើយបញ្ជូនមកព្រឹទ្ធសភាពិនិត្យ និងឲ្យយោបល់ស្របតាមមាត្រា ១១៣ថ្មី នៃរដ្ឋធម្មនុញ្ញ។
- ការត្រួតពិនិត្យលើរាជរដ្ឋាភិបាល
រដ្ឋសភាមានអំណាចតាមច្បាប់ក្នុងការចោទសួរដេញដោល និងអនុម័តញត្តិបន្ទោសដកហូតតំណែង ឬរំលាយរាជរដ្ឋាភិបាល។ តែនៅក្នុងការជាក់ស្ដែងសភាលើពិភពលោកទោះបីជាមានគណបក្សប្រឆាំងនៅក្នុងរដ្ឋសភាយ៉ាងណាក្ដី ការប្រើអំណាចត្រួតពិនិត្យនេះមានប្រសិទ្ធភាពមិនសូវខ្ពស់ទេ ព្រោះរដ្ឋសភាជាអ្នកបង្កើតរដ្ឋាភិបាល ហើយរបបសំឡេងភាគច្រើនតែងតែគាំទ្ររដ្ឋាភិបាល។ ចរិតរបស់រដ្ឋសភា ជាទូទៅជាប់ជំពាក់នឹងនយោបាយ ដោយមានជម្រើស ២ គឺគាំទ្រ ឬប្រឆាំងរដ្ឋាភិបាល សម្រាប់ព្រឹទ្ធសភា ចរិតទូទៅគឺមិនមែនប្រឆាំង ឬគាំទ្ររដ្ឋាភិបាលឡើយ។ ផលិតច្បាប់ឲ្យបានល្អជាគោលដៅអាទិភាពរបស់ព្រឹទ្ធសភា ដោយមិនចំណុះបរិយាកាសនយោបាយ និងកាលៈទេសៈឡើយ។ ព្រឹទ្ធសភាមិនប្រឈមនឹងរដ្ឋាភិបាលដូចរដ្ឋសភា ដោយប្រើញត្តិបន្ទោស ដើម្បីដកហូតមុខតំណែងសមាជិករដ្ឋាភិបាល ឬរំលាយរដ្ឋាភិបាលឡើយ។ ជាទូទៅព្រឹទ្ធសភាជាកូនជញ្ជីង ដើម្បីធ្វើឲ្យច្បាប់មានតុល្យភាពដែលអាចទទួលយកបានពីរដ្ឋសភា រដ្ឋាភិបាល និងពីសំណាក់ប្រជាពលរដ្ឋ ដោយគ្មានស្ថាប័នណាមួយទៀតអាចប្រឡូកនៅក្នុងការដ្ឋាននេះឡើយ ក្រៅពីព្រឹទ្ធសភា លើកលែងក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានសិទ្ធិសម្រេចអំពីធម្មនុញ្ញនៃច្បាប់មុននឹងប្រកាសឲ្យប្រើ ហើយសម្រាប់តែច្បាប់ធម្មនុញ្ញ និងច្បាប់រៀបចំអង្គការតែប៉ុណ្ណោះ។ ដូច្នេះច្បាប់ទូទៅ ត្រូវការសំឡេងយល់ព្រមរបស់ព្រឹទ្ធសភា។
ផ្ដើមចេញពីចរិតខុសគ្នានេះ យោបល់ និងការឆ្លុះបញ្ចាំងរបស់ព្រឹទ្ធសភាអាចខុសពីរដ្ឋសភា។យោបល់ និងការឆ្លុះបញ្ចាំងរបស់ព្រឹទ្ធសភាមានទម្ងន់ ហើយគ្រប់ជ្រុងជ្រោយ ដោយសារតែព្រឹទ្ធសភាជាតំណាងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជារដ្ឋបាលថ្នាក់ក្រោមបំផុត និងជាអ្នកអនុវត្តន៍ជាមួយប្រជាពលរដ្ឋនូវរបបវិមជ្ឈការនៅមូលដ្ឋានទូទាំងប្រទេស។
ព្រឹទ្ធសភាអាចធ្វើការទិតៀនតាមរបៀបស្ថាបនាលើបញ្ហាជាតិ តាមរយៈដំណើរការសិក្សាស្រាវជ្រាវ វាយតម្លៃ និងកំណត់នូវចក្ខុវិស័យទៅមុខ ព្រមទាំងផ្ដល់នូវអនុសាសន៍ដែលរាជរដ្ឋាភិបាលងាយនឹងទទួលយក។
- អំណាចសម្រេចចិត្ត
រដ្ឋសភា និងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។
- ប្រធាន អនុប្រធានទី ១ និងអនុប្រធានទី ២ នៃព្រឹទ្ធសភា ជាសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិ (មាត្រា ១៣ថ្មី)។
- នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា (មាត្រា ២២ថ្មី)។
- ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម ក្រោយការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា (មាត្រា ២៤ថ្មី)។
- ព្រឹទ្ធសភា មានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល (មាត្រា ១១២ថ្មី)។ នេះជាការធានាប្រក្រតីភាពនៃជីវភាពរបស់រដ្ឋ ដើម្បីចៀសវាងនូវវិបត្តិតូច និងធំទាំងឡាយ។
- ការស្នើពិនិត្យធម្មនុញ្ញភាពនៃច្បាប់៖ ប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន អាចបញ្ជូនច្បាប់ដែលរដ្ឋសភាអនុម័តទៅឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងច្បាប់នោះត្រូវប្រកាសឲ្យប្រើ (មាត្រា ១៤០ថ្មី)។ ក្រោយពីច្បាប់ណាមួយត្រូវបានប្រកាសឲ្យប្រើ ប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភា ចំនួនមួយភាគបួនអាចសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យពីធម្មនុញ្ញភាពនៃច្បាប់នោះ (មាត្រា ១៤១ថ្មី)។
១- ប្រភព
- តំណាងរាស្ត្រទាំងអស់ ត្រូវជ្រើសតាំងតាមរយៈការបោះឆ្នោតសកល ដោយប្រជារាស្ត្រតាមមណ្ឌលខេត្ត ក្រុង សម្រាប់រយៈពេល ៥ ឆ្នាំ។- សមាជិកព្រឹទ្ធសភា ត្រូវជ្រើសតាំងតាមរយៈការបោះឆ្នោតអសកលដោយក្រុមប្រឹក្សាឃុំ សង្កាត់។
- និងតំណាងរាស្ត្រក្នុងតំណែង តាមភូមិភាគសម្រាប់រយៈពេល ៦ ឆ្នាំ។ រួមជាមួយនោះមាន ២ រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និង ២រូបទៀត ត្រូវជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប។ ដូច្នេះលក្ខណៈពិសេសរបស់ព្រឹទ្ធសភាគឺ ព្រឹទ្ធសភាកើតឡើងដោយការបោះឆ្នោតជ្រើសតាំងផង និងដោយការតែងតាំងផង។
២- ភាពជាតំណាង
- តំណាងរាស្ត្រ៖ ជាតំណាងរបស់ប្រជាពលរដ្ឋទូទៅជាម្ចាស់ឆ្នោតក្នុងមណ្ឌល។ បេក្ខជនតំណាងរាស្ត្រមានអាយុយ៉ាងតិច ២៥ឆ្នាំ។- សមាជិកព្រឹទ្ធសភា៖ ភាគច្រើនជាតំណាងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាម្ចាស់ឆ្នោតនៅក្នុងភូមិភាគ។ ប៉ុន្តែក៏មានតំណាងព្រះមហាក្សត្រ និងតំណាងរដ្ឋសភាផងដែរ។ វត្តមាននៃតំណាងស្ថាប័នជាន់ខ្ពស់ទាំងពីនេះ រួមទាំងភាពតំណាងសមូហភាពដែនដីធ្វើឲ្យស្ថាប័នព្រឹទ្ធសភាមានតួនាទីពិសេស ជាស្ពានតភ្ជាប់អំណាចរបស់រដ្ឋពីថ្នាក់ខ្ពស់ទៅដល់ថ្នាក់មូលដ្ឋាន ជាប់នឹងប្រជារាស្ត្រ។ បេក្ខជនសមាជិកព្រឹទ្ធសភា មានអាយុយ៉ាងតិច ៤០ឆ្នាំ។
គួរកត់សម្គាល់ដូចតទៅ៖
- ភាពជាតំណាងខុសគ្នា ការយកចិត្តទុកដាក់ក៏ខុសគ្នា។ មណ្ឌលរបស់តំណាងរាស្ត្រជាខេត្ត ក្រុង។ មណ្ឌលរបស់សមាជិកព្រឹទ្ធសភាជាភូមិភាគ ដែលភាគច្រើនជាការប្រមូលផ្ដុំខេត្ត ក្រុង ចាប់ពីពីរឡើងទៅ។
- ភាពខុសគ្នាខាងអាយុ ពុំមែនដោយឥតហេតុផលឡើយ។ ភាពចាស់ទុំខាងនយោបាយ និងបទពិសោធន៍ប្រកបដោយស្មារតីទទួលខុសត្រូវ និងសីលធម៌ខ្ពស់ជាកត្តាចម្បងនៃការជ្រើសរើស សម្រិតសម្រាំង ព្រោះសមាជិកព្រឹទ្ធសភាត្រូវជ្រើសតាំងដោយអ្នកជាប់ឆ្នោត និងតែងតាំងដោយព្រះមហាក្សត្រ។ នេះក៏ជាចំណុចកត់សម្គាល់ពីភាពខុសគ្នារវាងសភាទាំងពីរ នៅក្នុងការអនុវត្តការងារជាក់ស្ដែង។ ការឲ្យយោបល់ប្រកបដោយគតិបណ្ឌិត ការណែនាំ និងការបង្ហាញដំណោះស្រាយជាការយកចិត្តទុកដាក់របស់ព្រឹទ្ធសភា។
- ភាពខុសគ្នាខាងប្រព័ន្ធបោះឆ្នោត អង្គបោះឆ្នោត រយៈពេលនៃនីតិកាលបង្ហាញនូវលក្ខណៈពិសេសផ្ទាល់ និងអត្តសញ្ញាណផ្ទាល់របស់សភានីមួយៗ។
៣- អំណាច
- រដ្ឋសភាជ្រើសតាំងរាជរដ្ឋាភិបាលរដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាល (មាត្រាថ្មី(ពីរ) នៃរដ្ឋធម្មនុញ្ញ) និងអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែង (មាត្រា៩៨ថ្មីនៃរដ្ឋធម្មនុញ្ញ)។ រដ្ឋសភាអាចត្រូវបានរំលាយមុនផុតអាណត្តិ បើសិនជារាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល ១២ខែ។ ព្រឹទ្ធសភាមិនអាចត្រូវរំលាយមុនចប់អាណត្តិបានទេ។
- សិទ្ធិវិសោធនកម្មរដ្ឋធម្មនុញ្ញ
មាត្រា១៥១ថ្មី នៃរដ្ឋធម្មនុញ្ញ ផ្ដល់សិទ្ធិផ្ដួចផ្ដើមគំនិតសើរើ ឬផ្ដួចផ្ដើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដល់ប្រធានរដ្ឋសភា (តាមសេចក្ដីស្នើរបស់តំណាងរាស្ត្រមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល)។ ប៉ុន្តែរដ្ឋធម្មនុញ្ញពុំបានផ្ដល់សិទ្ធិផ្ដួចផ្ដើមគំនិតនេះដល់ប្រធានព្រឹទ្ធសភាទេ។
- សិទ្ធិផ្ដួចផ្ដើមគំនិតធ្វើច្បាប់
សមាជិករដ្ឋសភា ឬសមាជិកព្រឹទ្ធសភាមានសិទ្ធិផ្ដួចផ្ដើមគំនិតធ្វើច្បាប់ដូចគ្នា។ សេចក្ដីស្នើច្បាប់ណាដែលផ្ដួចផ្ដើមធ្វើដោយសមាជិកព្រឹទ្ធសភា ត្រូវតែបញ្ជូនទៅរដ្ឋសភាអនុម័តជាលើកដំបូង រួចហើយបញ្ជូនមកព្រឹទ្ធសភាពិនិត្យ និងឲ្យយោបល់ស្របតាមមាត្រា ១១៣ថ្មី នៃរដ្ឋធម្មនុញ្ញ។
- ការត្រួតពិនិត្យលើរាជរដ្ឋាភិបាល
រដ្ឋសភាមានអំណាចតាមច្បាប់ក្នុងការចោទសួរដេញដោល និងអនុម័តញត្តិបន្ទោសដកហូតតំណែង ឬរំលាយរាជរដ្ឋាភិបាល។ តែនៅក្នុងការជាក់ស្ដែងសភាលើពិភពលោកទោះបីជាមានគណបក្សប្រឆាំងនៅក្នុងរដ្ឋសភាយ៉ាងណាក្ដី ការប្រើអំណាចត្រួតពិនិត្យនេះមានប្រសិទ្ធភាពមិនសូវខ្ពស់ទេ ព្រោះរដ្ឋសភាជាអ្នកបង្កើតរដ្ឋាភិបាល ហើយរបបសំឡេងភាគច្រើនតែងតែគាំទ្ររដ្ឋាភិបាល។ ចរិតរបស់រដ្ឋសភា ជាទូទៅជាប់ជំពាក់នឹងនយោបាយ ដោយមានជម្រើស ២ គឺគាំទ្រ ឬប្រឆាំងរដ្ឋាភិបាល សម្រាប់ព្រឹទ្ធសភា ចរិតទូទៅគឺមិនមែនប្រឆាំង ឬគាំទ្ររដ្ឋាភិបាលឡើយ។ ផលិតច្បាប់ឲ្យបានល្អជាគោលដៅអាទិភាពរបស់ព្រឹទ្ធសភា ដោយមិនចំណុះបរិយាកាសនយោបាយ និងកាលៈទេសៈឡើយ។ ព្រឹទ្ធសភាមិនប្រឈមនឹងរដ្ឋាភិបាលដូចរដ្ឋសភា ដោយប្រើញត្តិបន្ទោស ដើម្បីដកហូតមុខតំណែងសមាជិករដ្ឋាភិបាល ឬរំលាយរដ្ឋាភិបាលឡើយ។ ជាទូទៅព្រឹទ្ធសភាជាកូនជញ្ជីង ដើម្បីធ្វើឲ្យច្បាប់មានតុល្យភាពដែលអាចទទួលយកបានពីរដ្ឋសភា រដ្ឋាភិបាល និងពីសំណាក់ប្រជាពលរដ្ឋ ដោយគ្មានស្ថាប័នណាមួយទៀតអាចប្រឡូកនៅក្នុងការដ្ឋាននេះឡើយ ក្រៅពីព្រឹទ្ធសភា លើកលែងក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានសិទ្ធិសម្រេចអំពីធម្មនុញ្ញនៃច្បាប់មុននឹងប្រកាសឲ្យប្រើ ហើយសម្រាប់តែច្បាប់ធម្មនុញ្ញ និងច្បាប់រៀបចំអង្គការតែប៉ុណ្ណោះ។ ដូច្នេះច្បាប់ទូទៅ ត្រូវការសំឡេងយល់ព្រមរបស់ព្រឹទ្ធសភា។
ផ្ដើមចេញពីចរិតខុសគ្នានេះ យោបល់ និងការឆ្លុះបញ្ចាំងរបស់ព្រឹទ្ធសភាអាចខុសពីរដ្ឋសភា។យោបល់ និងការឆ្លុះបញ្ចាំងរបស់ព្រឹទ្ធសភាមានទម្ងន់ ហើយគ្រប់ជ្រុងជ្រោយ ដោយសារតែព្រឹទ្ធសភាជាតំណាងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជារដ្ឋបាលថ្នាក់ក្រោមបំផុត និងជាអ្នកអនុវត្តន៍ជាមួយប្រជាពលរដ្ឋនូវរបបវិមជ្ឈការនៅមូលដ្ឋានទូទាំងប្រទេស។
ព្រឹទ្ធសភាអាចធ្វើការទិតៀនតាមរបៀបស្ថាបនាលើបញ្ហាជាតិ តាមរយៈដំណើរការសិក្សាស្រាវជ្រាវ វាយតម្លៃ និងកំណត់នូវចក្ខុវិស័យទៅមុខ ព្រមទាំងផ្ដល់នូវអនុសាសន៍ដែលរាជរដ្ឋាភិបាលងាយនឹងទទួលយក។
- អំណាចសម្រេចចិត្ត
រដ្ឋសភា និងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។
៤- បទប្បញ្ញត្តិពិសេសចែងក្នុងរដ្ឋធម្មនុញ្ញ
- ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងករណីព្រះមហាក្សត្រទ្រង់អវត្ដមាន (មាត្រា ៣០ថ្មី)។ នៅពេលព្រះមហាក្សត្រទ្រង់ចូលទិវង្គត ឬទ្រង់ប្រឈួនជាទម្ងន់ ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា (មាត្រា ១១ថ្មី និងមាត្រា ១២ថ្មី)។ នេះជាការធានាស្ថិរភាព និងនិរន្តរភាពរបស់រដ្ឋ។- ប្រធាន អនុប្រធានទី ១ និងអនុប្រធានទី ២ នៃព្រឹទ្ធសភា ជាសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិ (មាត្រា ១៣ថ្មី)។
- នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា (មាត្រា ២២ថ្មី)។
- ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម ក្រោយការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា (មាត្រា ២៤ថ្មី)។
- ព្រឹទ្ធសភា មានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល (មាត្រា ១១២ថ្មី)។ នេះជាការធានាប្រក្រតីភាពនៃជីវភាពរបស់រដ្ឋ ដើម្បីចៀសវាងនូវវិបត្តិតូច និងធំទាំងឡាយ។
- ការស្នើពិនិត្យធម្មនុញ្ញភាពនៃច្បាប់៖ ប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន អាចបញ្ជូនច្បាប់ដែលរដ្ឋសភាអនុម័តទៅឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងច្បាប់នោះត្រូវប្រកាសឲ្យប្រើ (មាត្រា ១៤០ថ្មី)។ ក្រោយពីច្បាប់ណាមួយត្រូវបានប្រកាសឲ្យប្រើ ប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភា ចំនួនមួយភាគបួនអាចសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យពីធម្មនុញ្ញភាពនៃច្បាប់នោះ (មាត្រា ១៤១ថ្មី)។
0 comments:
Post a Comment